ជំពូក ១ ការណែនាំឪ្យស្គាល់កុំព្យូទ័រ
Introduction to PC
មេរៀនទី១. ប្រវត្តិរបស់កុំព្យូទ័រ (History of Computer)
១.១. តើកុំព្យូទ័រគឺជាអ្វី? (What is a Computer?)
កុំព្យូទ័រ(Computer)គឺជាម៉ាស៊ីនអេឡិចត្រូនិចមួយប្រភេទ
ដែលប្រតិបត្តិការណ៍ក្រោមការបញ្ជារបស់មនុស្ស។ Computer មិនអាចរៀនខ្លូនឯងបានទេ
លើកលែងតែយើងបញ្ជាឪ្យវាធ្វើ ហើយក៏
មិនឆ្លើយតបនូវអ្វីដេលយើងមិនប្រាប់វាឪ្យធ្វើនោះ។
មិនឆ្លើយតបនូវអ្វីដេលយើងមិនប្រាប់វាឪ្យធ្វើនោះ។
ពាក្យថា Computer គឺមកពីពាក្យថា
Compute ដែលមានន័យថាគណនាCalculate
ដូចនេះម៉ាស៊ីនកុំព្យូទ័រ គឺជាឧបករណ៍សំរាប់គណនា។
ក្រោមការស្វះស្វែងរបស់មនុស្សដោយមាន
ការអភិវឌ្ឍន៍ និងច្នៃប្រឌិត កុំព្យូទ័រអាចជួយធ្វើការមុស្សបានជាង ៨០%។ ការបញ្ជារបស់មនុស្សទៅ
លើកុំព្យូទ័រ ហៅថា ឃ្លាបញ្ជា (Instruction)។ បើគិតទៅវាហាក់បីដូចជាកូនសុនខមួយក្បាល ដែលមិន
ចេះនិយាយ តែយើងអាចបង្ហាត់វាឪ្យចេះចាប់បាលបាន។ កុំព្យូទ័រ មិនចេះធុញថប់ មិនចេះនឿយ
ហត់ ឬរអ៊ូរទាំឡើយ។វាអាចធ្វើការបានគ្រប់ពេលវេលា រៀងរាល់ថ្ងៃតាមដែលយើងត្រូវការ។
ការអភិវឌ្ឍន៍ និងច្នៃប្រឌិត កុំព្យូទ័រអាចជួយធ្វើការមុស្សបានជាង ៨០%។ ការបញ្ជារបស់មនុស្សទៅ
លើកុំព្យូទ័រ ហៅថា ឃ្លាបញ្ជា (Instruction)។ បើគិតទៅវាហាក់បីដូចជាកូនសុនខមួយក្បាល ដែលមិន
ចេះនិយាយ តែយើងអាចបង្ហាត់វាឪ្យចេះចាប់បាលបាន។ កុំព្យូទ័រ មិនចេះធុញថប់ មិនចេះនឿយ
ហត់ ឬរអ៊ូរទាំឡើយ។វាអាចធ្វើការបានគ្រប់ពេលវេលា រៀងរាល់ថ្ងៃតាមដែលយើងត្រូវការ។
កុំព្យូទ័រ បានកើតឡើងចាប់តាំងពីមុនឆ្នាំ ១៩៤២ មកម្លេះ
ប៉ុន្តែវាមិនទាន់មាន លក្ខណៈគ្រប់គ្រាន់
សំរាប់ប្រើប្រាស់កាងារបានច្រើន ។
គេសន្មត់ថាកុំព្យូទ័រ បានកកើតឡើងនូវឆ្នាំ ១៩៤២ មក។
១.២. តើកុំព្យូទ័រមានលក្ខណៈពិសេសយ៉ាងដូចម្ដេច?
បើយោងទៅតាមការសិក្សាស្រាវជ្រាវ
ទៅលើលក្ខណៈពិសេសរបស់កុំព្យូទ័រ បានកំណត់លក្ខណៈពិសេសកុំព្យូទ័រដូចខាងក្រោម ៖
១/
ល្បឿនៈ កុំព្យូទ័រអាចមានសមត្ថភាពក្នុងការគណនា បានលឿន និងច្រើនប្រមាណវិធីក្នុងមួយវិនាទី។
វាអាចគណនាចាប់ពី ៣ ទៅ៤ លានប្រមាណវិធី ក្នុងមួយវិនាទី។
២/
ភាពធន់ និងសុវត្ថិភាពៈ កុំព្យូទ័រ
អាចជូយមនុស្សបានដោយមិនចេះនឿយហត់ ឬត្អូចត្អែរ។
ដោយសាតែកុំព្យូទ័រមានភាពធន់យ៉ាងនេះហើយ ទើបកុំព្យូទ័រត្រូវបានគេប្រើដើម្បី
រក្សាទុកឯកសារប្រកបដោយសុវត្ថិភាព ។
រក្សាទុកឯកសារប្រកបដោយសុវត្ថិភាព ។
៣/
ភាពចេះសប់គ្រប់ៈ ភាពអស់ចារ្យរបស់ Computer គឺភាពចេះសព្វរបស់វាដូចជាអាច
បង្កើតអត្ថបទគ្រប់គ្រងទិន្នន័យ ការងារការិយាល័យ ការងារ Graphic Design និងការងារជា
ច្រើនទៀត។
បង្កើតអត្ថបទគ្រប់គ្រងទិន្នន័យ ការងារការិយាល័យ ការងារ Graphic Design និងការងារជា
ច្រើនទៀត។
៤/ ភាពទៀងត្រង់ និងច្បាស់លាស់ៈ
កុំព្យូទ័រមានល្បឿនលឿន និងទៀងទាត់ក្នុងគណនា។ បើទោះបីជាកុំព្យូទ័រ
មានល្បឿនក្នុងការគណនា ច្រើនប្រមានវិធីក្នុងមួយវិនាទីក៏ដោយ
ក៏កុំព្យូទ័រពុំសូវមានភាពខុសឆ្គង ដូចឧបករណ៍ដ៏ទៃទៀតឡើយ។
៥/ ការចងចាំៈ
ទោះបីជាមនុស្សជាអ្នកបង្កើតកុំព្យូទ័រក៏ដោយ ក៏កុំព្យូទ័រមានការចងចាំជាងមនុស្សដែរ
វាអាចចងចាំបាន ឬរំលឹកឡើងវិញនូវអ្វីៗទាំងអស់ពីមុនមកមិនបាត់បង់
ឡើយ។
ឡើយ។
១.៣/
តើកុំព្យូទ័រចែកចេញជាប៉ុន្មានជំនាន់
ចាប់តាំងពីឆ្នាំ ១៩៤២ មកទល់នឹងបច្ចុប្បន្ន កុំព្យូទ័រចែកចេញជា ៥ជំនាន់គឺៈ
·
ជំនាន់ទីមួយៈ(First Generation of Computer)
ចាប់ពីឆ្នាំ ១៩៤២-១៩៥៥
ជាជំនាន់ដែលកុំព្យូទ័រប្រើអំពូលឥតខ្យល់ “Vacuum Tubes”ដែលងាយស្រូលបាក់បែក ដូចជាកុំព្យូទ័រម៉ាក EDIAC, EDVAC, EDSAC, ABC
Computer,...etc. ។ នៅក្នុងជំនាន់នេះអ្នកច្នៃប្រឌិតកុំព្យូទ័រ(Inventors) ជាច្រើនបានចូលរួមដូចជាៈ John Atanasoff & Clifford berry
company បានបង្កើតក្នុងឆ្នាំ១៩៤២ ឈ្មោះ ABC Computer និង John Presper Eckert & John W. Mauchly company បានបង្កើតក្នុងឆ្នាំ១៩៤៦ ឈ្មោះ ENAC 1 Computer, ... ។
·
ជំនាន់ទីពីរ (Second Generation )
ចាប់ពីឆ្នាំ១៩៥៥-១៩៦៥ជំនាន់នេះអ្នកវិទ្យាសាស្រ្តចាប់ផ្ដើមប្រើTransistor ជំនួសឪ្យអំពូលឥតខ្យល់ដើម្បីធ្វើការគណនាប្រមាណវិធី។ចំពោះល្បឿនក្នុងការធ្វើប្រមាណវិធីកើ១០៤
ដល់ ១០៥ ប្រមាណវិធី ក្នុងមួយវិនាទី។ ក្នុងជំនាន់នេះផងដែរ
អ្នកច្នៃប្រឌិតកុំព្យូទ័រ ជាច្រើនបានចូលរួមបង្កើតកុំព្យូទ័រដែរមានដូចជាៈ
Stanford Research and Institute Company បង្កើតក្នុងឆ្នាំ១៩៥៥
ឈ្មោះ
ERNA and MICR , and Steve Russell & MIT បង្កើតក្នុងឆ្នា១៩៦២ ឈ្មោះ Spaceware Computer Game, ...។
·
ជំនាន់ទី៣ (Third Generation )
ចាច់ពីឆ្នាំ (១៩៦៥-១៩៧៥)
ដោយមានការរីកចំរើនខាងវិទ្យាសាស្រ្តឥតឈប់ឈរ គូបផ្សំជាមួយវិស័យឧស្សាហកម្មរបស់ពិភពលោកមានការអភិវឌ្ឍន៍ផងដែរនោះ បានធ្វើឪ្យអ្នកវិទ្យាសាស្រ្តកុំព្យូទ័រប្រើ The
Integrated Circuits (ICs) ជំនួស Vacuum Tubes និង Transistor ធ្វើជា CPU វិញ។ ដូចនេះក្នុងសម័យនេះ Computer កាន់តែតូច មានល្បឿនលឿន ស៊ីថាមពលតិចទៀតផង។ ចំនែក Memoryបានកើនឡើងច្រើន MB ។ អាចគណនាប្រមាណវិធីកើនពី
១០៦ ឬ(១០០០០០០)ទៅ ១០៧ឬ (១០០០០០០០) ក្នុងមួយវិនាទី។
ក្នុងជាន់នេះម៉ាស៊ីន កុំព្យូទ័រអាចវាយអត្ថបទបាន និងគូសក្រាហ្វិចបានផងដែរ។
ក្នុងជំនាន់នេះបានបង្កើតដោយអ្នកវិទ្យាសាស្រ្តមួយចំនួនដូចជាៈ
Intel Company បានបង្កើតក្នុងឆ្នាំ១៩៧០ ឈ្មោះ
Intel 1103 Computer ហើយនិង Robert Metcalf Company បានបង្កើតក្នុងឆ្នាំ១៩៧៣ ឈ្មោះ The Ethernet Computer
Networking,... ។
·
ជំនាន់ទី៤ (Fourth Generation )
ចាប់ពីឆ្នាំ
១៩៧៥ មកទល់នឹងបច្ចុប្បន្ន ក្នុងជំនាន់នេះកុំព្យូទ័របានបំពាក់ ICs ដែលជាធាតុផ្សំ ១០ ទៅ ២០។ បច្ចេកវិទ្យាទាំងនេះហៅថា Small
Scale Integration (SSI) ក្រោយមកទៀតមានការរីកចំរើនផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន
ICs គេបានបញ្ចូលធាតុរាប់រយនៅក្នុង Chip ដែលគេឪ្យឈ្មោះថា Medium scale Integration (MSI)។
បន្ទាប់មកទៀតមាន
Large Scale Integration (LIS) ដែលមានធាតុប្រមានពី៣០០០
នៅក្នុង Chip តែមួយុ។
ហើយជាចុងក្រោយគេបង្កស់អ្នកវិទ្យាសាស្រ្តបានបង្កើត Very Large Scale
Integration (VLSI) ដែលមានធាតុផ្សំ ១លាន នៅលើ Chip
តែមួយ។ កុំព្យូទ័រជំនាន់ទីបួននេះដែលមាន VLSI Chip ជាខួក្បាលរបស់វា។ LSI ជាបច្ចេកវិទ្យាដែលឈានទៅរកការផលិត
Computer ដែលមានឥទ្ធិពលខ្លាំង វ័យឆ្លាត
ដែលអាចធ្វើអ្វីៗបានគ្រប់យ៉ាងដើម្បីបំពេញតំរូវការមនុស្ស
និងមានទំហំកាន់តែតូចអាចយកតាមខ្លួនបានទៀតផង។
ចំពោះជំនាន់នេះបានចូលរូមបង្កើតដោយអ្នកវិទ្យាសាស្រ្តមួយចំនួនមានដូចជាៈ Scelbi
& Mark-8 Altair &IBM ក្នុងឆ្នាំ១៩៧៥ ឈ្មោះ5100
Computer និង Apple Company
បង្កើតក្នុងឆ្នាំ១៩៨៣ ឈ្មោះ Apple
Lisa Computer ហើយនិងក្រុមហ៊ុនជាច្រើនទៀត។
·
ជំនាន់ទី៥ (Fifth Generation)
ក្នុងជំនាន់នេះ
Computer មិនទាន់មកដល់នៅឡើយទេ។
សព្វថ្ងៃនេះអ្នកវិទ្យាសាស្រ្តយើងកំពុងតែសិក្សាស្រាវជ្រាវរក Computer ជំនាន់ទី៥ នេះ អ្នកវិទ្យាសាស្រ្តមានគំរោងថា នឹងបង្កើត Computer
ដែលអាចនិយាយ អាចទទួលយករូបភាពពីខាងក្រៅ អាចអាន
និងអាចយល់នូវភាសាធម្មជាតិរបស់មនុស្សយើងបានទៀតផង។
ជំពូក ២ ប្រភេទកុំព្យូទ័រ Kind of Computer
មេរៀនទី១: ប្រភេទនៃកុំព្យូទ័រ (Kind of Computer)
កុំព្យូទ័រ
(Computer) ចែកចេញជា ៤ ប្រភេទគឺៈ
-Minicomputer
-Microcomputer
-Mainframe
computer
-Super computer
១.១/ Microcomputer
គឺជាម៉ាស៊ីនដែលមាន CPU
(Central Processing Unit) ដោយប្រើ IC (Integrated Circuit) សំរាប់ប្រើផ្ទាល់ខ្លួនឬ ការិយាល័យ ។មានដូចជា :
-Hend-help
-Labtop
-Destop
និងមានច្រើនទៀត
-ល- ។
១.២/ Minicomputer
ជាទូទៅគេបង្កើត Minicomputer សំរាប់បញ្ចូល និងបញ្ចេញទិន្នន័យ (I /0 Data)
។
គេប្រើវាសំរាប់មនុស្សច្រើននាក់ឡើងទៅ(១០-១០០) ។ គេប្រើ Minicomputer
នៅតាមក្រុមហ៊ុន ឬវិទ្យាស្ថាន។ Minicomputer ស្ថិតក្នុងចន្លោះពីMicrocomputer និងr Mainframes computer ។
១.៣/ Mainframes Computer
Mainframes
Computer ជាកុំព្យូទ័រ
ដែលគេប្រើក្នុងអង្គភាពធំៗសំរាប់វិភាគយ៉ាងដិតដល់ទៅលើApplications តួយ៉ាង ដូចជាការបញ្ចូលទិន្នន័យធំៗ។ Mainframes Computer បែបទំនើបមានសមត្ថភាពធ្វើគណិតវិទ្យាបានយ៉ាងលឿន (ជាទូទៅវាមាន MIPS ដែល Instruction (ឃ្លាបញ្ជា)រាប់អានSecond) ។
វាត្រូវបានផលិតឡើងដោយក្រុមហ៊ុនមួយចំនួននៅចុងទស្សវត្សទី៥០(១៩៥០s) រហូតដល់ទស្សវត្សទី ៧០ (១៩៧០s)
ក្រុមហ៊ុនទាំងនោះមានដូចជាៈ IBM, The seven deverfs, Univac, NCR, RCA ។
១.៤/ Super Computer
ជាប្រភេទកុំព្យូទ័រ ដែលមានកំលាំងខ្លាំង
គេប្រើវាសំរាប់ព្យាករអាកាសធាតុ ឬផ្នែកវិស្វករ Design
ហើយនិង testing និងផ្សេងៗទៀត ។
មេរៀនទី ២: ធាតុផ្សំរបស់កុំព្យូទ័រ
កុំព្យូទ័រមួយគ្រឿងអាចដំណើការបានលុះត្រាតែមានការផ្សំឡើងដោយសមាសធាតុផ្សំសមខាន់គឺផ្នែក
Hardware, Software និង User ។
បើសិនខ្វះធាតុណាមួយ Computer មិនអាចដំណើរបានទេ ដូចនេះធាតុទាំងអស់នេះត្រូវដើទន្ទឹមគ្នាជានិច្ច
។
២.១ Hardware
Hardware គឺជាផ្នែករឹងនៃកុំព្យូទ័រ ដែលនៅខាងក្រៅហើយយើងអាចចាប់កាន់បាន
និងប៉ះពាល់បាន យើងអាចនិយាយម្យាងទៀតថា គឺជាបរិក្ខា ឬជាឧបករណ៍របស់កុំព្យូទ័រ ។ Hardware
ទាំងនោះមានៈ
-Monitor -System Unit
-Mouse -Keyboard
-Hard Disk, CD or DVD rom, Mainboard និងមានច្រើនទៀត ។
បានទេ។
Software មានដូចជា Microsoft Office, Windows
Partition Magic, Antivirus ... ។
ជំពូក ៣ HARDWARE
មេរៀនទី:១ Hardware of Computer
តើ
Hardware គឺជាអ្វី?
Hardware
គឺជាផ្នែករឹងរបស់កុំព្យូទ័រដែលយើងអាចមើលឃើញ
និងប៉ះពាល់បាន ។ យើងអាចហៅបានម្យ៉ាងទៀតថា គឺជាគ្រឿង ឬបរិក្ខា
ឬជាឧបករណ៍របស់កុំព្យូទ័រដែលយើងអាចមើលឃើញនិងប៉ះពាល់បាន។ Hardware ចែកចេញជាពីរផ្នែកគឺ Internal Hardware និង External
Hardware ។
+ Internal Hardware គឺជាឧបករណ៍ដែលមានផ្នែកនៅខាងក្នុង System Unit ឬ Block
System ។
+ External Hardware គឺជាឧបករណ៍ដែលមានផ្នែកនៅខាងក្រៅSystem Unit ឬ Block
System ។
ផ្នែកទាំងពីរចែកចេញជា ៤ ប្រភេទទៀតគឺ
1. Input device គឺជា device ទាំងឡាយណាដែលអាចមានសមត្ថភាពបញ្ចូល។
device ទាំងនោះមានដូចជា Keyboard, mouse, Scanner ។
1.1.
Keyboard
Keyboard: គឺជាឧបករណ៍ Input device
វាត្រូវបានគេប្រើប្រាស់ច្រើនជាងបំផុត។ Keyboard មានតួននាទីសម្រាប់បញ្ចូលទិន្នន័យទៅឲ្យកុំព្យូទ័រ ។ ជាទូទៅ Keyboard
មាន Key button ចំនួន 101 ឬអាចលើសពីនេះរហូតដល់ 108 Key ។ Key board
មានច្រើនប្រភេទ រូបរាងរបស់វាខុសៗ
ទៅតាមក្រុមហ៊ុននីមួយៗដែលផលិតវាឡើងមក ។
Key board ដែលចេញដំបូងគេគឺមានឈ្មោះថា Serial Keyboard
វាត្រូវបានគេប្រើប្រាស់ដោយដោតភ្ជាប់ជាមួយ Com Port ។ បន្ទាប់មកគេចាប់ផ្ដើមបង្កើត Key board ប្រភេទPS/2
port (Personal System/2)។ បន្ទាប់មកទៀត គេបានបង្កើត Key
board មួយប្រភេទ ទៀតគឺប្រភេទUSB Keyboard
ដែលមានភាពងាយស្រួលប្រើប្រាស់ជាង Key board មុនៗ។បច្ចុប្បន្ននេះគេបានបង្កើតបាន
Key board មួយប្រភេទទៀតហើយគឺ Wireless Keyboardដែលមានភាពងាយស្រួលប្រើជាមុនដោយមិនចាំបាច់ប្រើខ្សែដូចមុន ។
Serial Keyboard PS/2
Keyboard (Personal System/2)
USB Keyboard
Wireless
Keyboard
ការប្រើប្រាស់ Key button និង
មុខងាររបស់វា
Key button ចែកចេញជា ៥ ផ្នែកគឺ៖
+
Function key មានពី (F1; F2; F3; F4;
F5; F6; F7; F8; F9; F10; F11; F12) Key ទាំងនេះគេប្រើវាក្នុងកម្មវិធីជួសជុល
និងកម្មវិធីផ្សេងៗទៀត ក៏អាចប្រើវាបានដែរ គឺអាស្រ័យទៅលើកម្មវិធីដែលត្រូវការវា
ដូចជា F1 ប្រើសំរាប់ Help នៅក្នុងកម្មវិធី
MS Word and MS Excel ចំនែកឯ F12 ប្រើសំរាប់
Save As ក្នុងកម្មវិធី MS Word and MS Excel, F5 ប្រើសំរាប់ Go to page ចំពោះ MS Word and
MS Excel ជាដើម ។
+
Consonant Key គឺជា Key ប្រើសំរាប់វាយបញ្ចូល
អក្សរ លេខនិង និមិត្តសញ្ញាផ្សេងៗដូចជា !; @; #; $; %; &; *; ( );
-; +; =; / \ ។ នៅក្នុងនោះក៏មានបន្ថែម Key ផ្សេងៗទៀតដូចជា
Shift, Ctrl, Alt, និង Start Command ផងដែរ គេប្រើវាសំរាប់ជា Shortcut Key ក្នុងកម្មវិធី
MS word and Excel ឬអាចប្ដូរKey board ពីអក្សរអគ្លេស ទៅខ្មែរ ឬទៅភាសាផ្សេងៗទៀតទៅតាមដែលយើងចង់បាន ដោយចុចលើ Key
Alt + Shift ជាដើម ។
ការប្រើប្រាស់
Consonant
key Area
-
Tap គេប្រើសំរាប់ចូលបន្ទាត់ ដែលមានកំរិត 0.5
inch ក្នុងមួយ Tab ។
-
Caps Lock គឺប្រើសំរាប់វាយអក្សរធំ ក្នុងករណីអក្សរច្រើន ។
-
Shift គេប្រើសំរាប់ឆ្លាស់ពីអក្សរ តូច
ទៅអក្សរធំ ម្ដងមួយតួ ។
-
Ctrl គេប្រើវាជា Shortcut key តាមបញ្ជាដែលមានដូចនៅក្នុងកម្មវិធី MS word and MS Excel គេប្រើ Ctrl + S ស្មើនិង Save អត្ថបទ ឬ Ctrl + O ស្មើនិង Open ឯកសារជាដើម។
-
Alt គឺជាKey ផ្សំជាមួយ
key ដទៃទៀត ដូចជា Alt + ctrl សំរាប់វាយ
Font Limon ឬមួយទៀត Alt + F4 សំរាប់បិទកម្មវិធីមួយចំនួន
។
-
Windows key (ÿ) គេប្រើប្រាស់សំរាប់បញ្ជាលើ Start Menu បើគេប្រើ ÿ + R
=Run dialog box ឬមួយទៀត ÿ + E =
Windows Explore ។
-
Space Bar គេប្រើសំរាប់ដកឃ្លា
ឬរំកិលអក្សរម្ដងមួយតួៗទៅមុខ។
-
Right Click Key គេប្រើសំរាប់ជំនួសឲ្យការចុច
Mouse ខាងស្ដាំ ។
-
Enter ប្រើសំរាប់ចុះបន្ទាត់
ឬសំរាប់បញ្ជា Comment ណាមួយក្នុងកម្មវិធីផ្សេងៗដើម្បីឲ្យម៉ាស៊ីនដំណើរការ
ដូចជា Lock Password User ជាដើម ។
-
Backspace គេប្រើសម្រាប់លុបតួអក្សរម្ដងមួយតួអក្សរ(1character)
ដែលនៅខាងឆ្វេងCursor ។
+
Additional key ជា
key បន្ថែមសំរាប់ជួសសំរួលដល់អ្នកប្រើប្រាស់
និងជួយពន្លឿនការងារមួយកំរឹតថែមទៀត ។ Key ទាំងនោះមានដូចជា Insert,
Delete, Home, End, Page Up, Page down ។
-
Insert គេប្រើ Ctrl
+ Insert = Copy ប្រើក្រោយពេលSelect រីឯ Shift
+ Insert = past។
-
Delete គេប្រើសំរាប់លុបតួអក្សរម្ដងដែលនៅខាងស្ដាំ
Cursor ម្ដងមួយតួៗ ។
-
Home គេប្រើសំរាប់នាំ Cursor ទៅដើមបន្ទាត់ម្ដងមួយជួរ ។
-
End គេប្រើសំរាប់នាំ Cursor
ទៅចុងបន្ទាត់ម្ដងមួយជួរ ។
-
Page Up គេប្រើសំរាប់ត្រួតពិនិត្យអត្ថបទឡើងលើម្ដងមួយ
Screen ៗ ។
-
Page down គេប្រើសំរាប់ត្រួតពិនិត្យអត្ថបទចុះក្រោមម្ដងមួយ
Screen ៗ ។
+
Arrow key
គេប្រើសំរាប់រំកិល Object, Cursor ឬរំកិលទីតាំង
Selection របស់ Comment នីមួយៗ ។
+
Number key គឺជា
Key សំរាប់វាយបញ្ចូលលេខ
វាមានលក្ខណៈស្រដៀងគ្នានិងម៉ាស៊ីនគិតលេខ (Calculator) ដែរ
ចំនួនលេខមានពីលេខ ០ ដល់លេខ៩ មានសញ្ញា ក្បៀស បូក ដក គុណ ចែក ស្មើ ។
1.2.
Mouse គឺជាឧបករណ៍
Input device វាត្រូវបានគេប្រើប្រាស់ច្រើនជាគេនៅក្នុងមជ្ឈដ្ឋានWindows វាមានតួនាទីសំរាប់បញ្ជា ឬជ្រើសរើសអ្វីមួយ ។ mouse មានពីរ
button តែមានមុខងារបីផ្សេងគ្នាគឺ៖
-
Left click គេប្រើវាដើម្បីជ្រើសរើស(Select) អ្វីមួយ និងបញ្ជាលើ Command ផ្សេងៗរបស់កម្មវិធី ។
-
Right click គេប្រើវាសំរាប់បង្ហាញ
Menu Shortcut នៃ Command ដែលយើងបានជ្រើសរើស(Select) ។
-
Double click (Enter) គេជាការចុចស្ទួនគ្នាពីរដងនៃ
Left click ស្មើនិង Enter វាធ្វើឲ្យកម្មវិធីមួយដំណើរការក្នុងករណីដែលយើងចុចចំវា
។ ចំពោះ Mouse ខ្លះមាន
Scroll ចំកណ្ដាល ដែលគេប្រើសំរាប់ Scroll ឯកសារឡើងលើចុះក្រោម ។
Mouse មាន ៦ប្រភេទ
និងមានរូបរាងខុសៗទៅតាមក្រុមហ៊ុនដែលផលិតវាមក ។ mouse មានដូចជា៖
+
Serial mouse ជាប្រភេទ
mouse ស៊េរីចាស់ គេភ្ជាប់វាទៅនឹង COM port system Unit វាមានគ្រាប់ឃ្លីចំកណ្ដាលខាងក្រោម ។
+
Trackball Mouseគឺជាប្រភេទ
mouse ដែលមានគ្រាប់ឃ្លីនៅផ្នែកខាងលើ គេប្រើវាដោយយកម្រាមដៃរុញចុះឡើង
លើគ្រាប់ឃ្លីនោះ ។
+
P/S2 Mouse អាចជាប្រភេទមានគ្រាប់ឃ្លី
និងអាចជា Optical Mouse ប្រើដោយLaser ដែគេភ្ជាប់ជាមួយនិង P/S2 port របស់ System
Unit ។
+
USB Mouse ជាប្រភេទ
Optical Mouse ប្រើដោយភ្លើង Laser ដែលគេភ្ជាប់វាជាមួយUSB port របស់ System
Unit ។
+
Touch Pad or Glide pad ជាប្រភេទ
Mouse ដែលគេផលិតភ្ជាប់ជាមួយនិង Computer Laptop
ដោយគ្រាន់តែយកម្រាមដៃអង្អែលលើវា វានឹងដំណើរការភ្លាម ។
+
Wireless
Mouse ជប្រភេទ Optical Mouse គ្មានខ្សែដែលគេប្រើវាតាមប្រពន្ធរលកធាតុអាកាស
។
1.3.
Scanner
Scanner ជាឧបករណ៍ Input
device គេប្រើវាសំរាប់ ថតចំលង រូបភាព
ឬឯកសារផ្សេងៗចូលទៅក្នុងកុំព្យូទ័រ ។ Scanner មានច្រើនប្រភេទច្រើនរូបរាងទៅតាមក្រុមហ៊ុនដែលបង្កើតវា
។
2. Output device គឺជា device ទាំងឡាយណាដែលអាចមានសមត្ថភាពបញ្ចេញ។
device ទាំងមានដូចជា Monitor, Printer, Speaker ។
2.1.
Monitor គឺជាឧបករណ៍ Output deviceគេប្រើវាសំរាប់រាល់ដំណើរការម៉ាស៊ីន ដើម្បីងាយស្រួលក្នុងការបញ្ជាលើម៉ាស៊ីន
ដូចជាការកំសាន្ដ ការបង្កើតកម្មវិធី ការលេងហ្គេម ការធ្វើការងារផ្សេងជាដើម ។ Monitor
មានតួនាទីបង្ហាញពត៌មាននៅលើអេក្រង់ ។ Monitor មានពីរប្រភេទគឺCRT Monitor និង LCD
Monitor ។ CRT Monitor គឺជាពពួក Monitor
មានរាងដូចទូរទស្សន៍ហើយមានទំហំធំ រីឯ LCD Monitor មានរាង ត្រប៉ែត និងកាត់បន្ថយផលប៉ះពាល់ដល់ភ្នែករបស់យើង ។
CRT
Monitor
|
LCD
Monitor
|
2.2. Printer គឺជាឧបករណ៍Output device គេប្រើវាដើម្បី បោះពុម្ព ឯកសារចេញពីកុំព្យូទ័រ
ដែលលទ្ធផលចេញមកខាងក្រៅគេហៅថា Hardcopy ។ Printer មានច្រើនប្រភេទដូចជា:
+
Printer cutting Machine ជាប្រភេទ Printer
ខ្នាតធំៗ ដែលគេប្រើវាសំរាប់កាត់ Sticker ។
+
Large Format Inkjet Printer: ជាប្រភេទម៉ាស៊ីនដែលគេប្រើវាសំរាប់បោះនៅលើក្រដាស់ខ្នាតធំៗ
ដូចជាស្លាកយីហោជាដើម ។
+
Dot Matrix Printer: គឺជាប្រភេទម៉ាស៊ីប្រើម្ជុលសម្រាប់ដៅចំនុនទាំងឡាយនៅលើក្រដាស(អូសម្ដងមួយឆ្នូត)
។ ម៉ាស៊ីនវាបញ្ជាលើម្ជុលដើម្បីចាក់លើ Ribbon (ក្រដាសកាបោន)
បង្កើតជាស្នាមអក្សរ ឬរូបភាព ដើម្បីផ្ដិតជាប់នឹងក្រដាស
ស្នាមដែលម៉ាស៊ីនផ្ដិតចេញមកនោះគឺជាសំនុំនៃ ចំនុច ។ ម៉ាស៊ីនប្រភេទនេះមានពីគឺ ប្រភេទ
៩ ម្ជុល និង ប្រភេទ ២៤ ម្ជុល(9 pins and 24 pins ) ។
ម៉ាស៊ីនប្រភេទ 24 pins បោះពុម្ពបានច្បាស់ជាម៉ាស៊ីនប្រភេទ 9
pins ។ ក្រុមហ៊ុដែលផលិតម៉ាស៊ីនប្រភេទនេះមានដូចជា ក្រុមហ៊ុន IPSON,
Panasonic, Fujisu, IBM.
+
Ink jet Printer: ជាប្រភេទម៉ាស៊ីនប្រើទឹកថ្នាំក្នុងនោះ
ទឹកថ្នាំរបស់វាមានបួនដប មានពណ៌ផ្សេងៗគ្នាគឺ: BLACK, CYAN, MAGITA, and
YELLOW នៅពេលដែល Print វាចេញតិច
ឬច្រើនទៅតាមពណ៌រូបភាព ឬអក្សរ ។ ទឹកថ្នាំរបស់វានៅពេលដែលត្រូវទឹកនិងរលាយដដាម
(ខូច) ចំណែកភាពច្បាស់របស់វា(Resolution)របស់វា ចាប់ពី 360 ដល់ 720 dpi ចំណែក Speed (ល្បឿន) របស់វា គឺចាប់ពី ២ ទៅ ៧ ppm
។ ក្រុមហ៊ុនដែលផលិតម៉ាស៊ីនមានដូចជា: HP (Hewlett-Packard),
Canon… ។
+
Laser Printer: ជាប្រភេទម៉ាស៊ីនប្រើកម្មរស្មី
Laser ដែលបញ្ចាំងដាក់លើ Drum (
អំពូលសំរាប់ទទួលកម្មរស្មី Laser ) ដើម្បីស្រូមយកម្សៅថ្នាំ
មកផ្ដិតដាក់លើក្រដាស ។ ម៉ាស៊ីនប្រភេទនេះមាន Resolution 600 ទៅ
1200 dpi (dot per inch) មានន័យថា 600 ទៅ 1200 ចំនុចក្នុងមួយ inch ធ្វើអោយអក្សរ ឬរូបភាពមានភាពច្បាស់ល្អ ជាង Ink jet Printer ចំណែកល្បឿនរបស់វាចាប់ពី ៤ ទៅ ២៤ ppm វាលឿនជាង
Ink jet ដែរ ។
2.3.
Speaker គឺជាឧបករណ៍ Output device គេប្រើវាសំរាប់បំពងសំលេង ។ ឧបករណ៍នេះ
3. Processing device គឺជា device ទាំងឡាយណាដែលសមត្ថភាពអាចអាននូវកូដបាន។
ឧបករណ៍ទាំងនោះមានដូចជា CPU, Barcode-Reader,... ។
3.1
CPU(Central Processing Unit) ជាប្រព័ន្ធខួរក្បាលរបស់ម៉ាស៊ីន Computer ។ វាមានភារកិច្ចធានាអនុវត្តគ្រប់ការងារ អនុវត្តគ្រប់វិធីគណនាគណិតវិទ្យា
និងតក្កវិទ្យាព្រមជាមួយគ្នានោះ
វាមានតួនាទីត្រួតពិនិត្យការប្រព្រឹត្តទៅនៃបញ្ជាផ្សេងៗ ។
CPU មានបីផ្នែកសំខាន់គឺ
ផ្នែកកត់ត្រាគណិតតក្កវិទ្យា ALU, ផ្នែកត្រួតពិនិត្យ CU
និងបន្ទះកត់ត្រា Register ។
-
ALU (Arithmetic Logic Unit)ជាប្រព័ន្ធផ្នែកគណិតវទ្យា
និងតក្កវទ្យាដែលអនុវត្តស្ទើរគ្រប់ការប្រព្រឹត្តទៅគ្រប់វិធីគណនាសំខាន់ដូចជាៈ
o
ប្រមាណវិធីគិតលេខ Arithmetic (បូក,ដក,គុណ,ចែក)
o
ប្រមាណវិធី Logic (AND, OR, NOT, XOR)
o
ប្រមាណវិធីប្រៀបធៀប (តូចជាង, ធំជាង)
-
CU (Control Unit) ជាប្រព័ន្ធសំរាប់កំណត់ជាចុងក្រោយនូវ
សំណុំការងារនិង ត្រួតពិនិត្យលើរាល់ដំណើរការនៃ Program ។
-
Registers ក្រៅពី ALU និង CU ,វាជាបន្ទះកត់ត្រាដែលមានតួនាទីជាប្រព័ន្ធចងចាំបណ្ដោះអសន្ន(កន្លែងសំរាប់ផ្ទេរ
និងទទួលផ្ទុកជាបណ្ដោះអសន្ននៅក្នុង CPU) ។
ប្រព័ន្ធទាំងអស់ដែលបានរៀបរាប់ខាងលើ ត្រូវបានដាក់បញ្ចូលទៅក្នុង Chip (IC) តែមួយ ។ សព្វថ្ងៃនេះមានក្រុមហ៊ុនចំនួន ៣ ដែលស្ទាត់ជំនាញខាងផលិត Chip
នេះគឺ ក្រុមហ៊ុន INTEL, MOTOROLA, និង Alpha
(Computer Server) ។
3.2. Barcode – Reader:
Barcode-Reader (or barcode
scanner)គឺជាឧបករណ៍
អេឡិចត្រូនិចម្យ៉ាងប្រើសំរាប់អាននូវលេខកូដដែលបិទភ្ជាប់ទៅនិងទំនិញផ្សេងៗដែលមាននៅតាមផ្សារទំនើបនានា
នៅលើពិភពលោកអោយដឹងពីតំលៃនៃទំនិញនីមួយៗ
និងងាយស្រួលក្នុងការគណនាតំលៃដល់អតិថិជនដែលទិញ ។
4. Storage device គឺជា device ទាំងឡាយណាដែលមានសមត្ថភាព
អាចផ្ទុកទិន្នន័យសំរាប់ទុកប្រើប្រាស់នៅពេលក្រោយ។ device ទាំងនោះមានដូចជា
Hard Disk Drive(HDD), External Hard Disk, Floppy Disk Drive, Memory Flash
Drive, CD/DVD-ROM Drive ។
4.1. Hard Disk Drive គឺជាឧបករណ៍ Storage device ស្ថិតនៅក្នុង System Unit គេប្រើវាសំរាបផ្ទុកទិន្នន័យសំរាបទុកប្រើប្រាស់នៅពេលក្រោយ
។ Hard Disk Drive មានបីប្រភេទគឺ IDE Hard Disk
Drive 1.5(Gbit/s), SATA Hard Disk Drive (3GB/s – 6GB/s) និង SSD
Hard Disk Drive ។ប្រភេទ SSD (Solid-State Drive) គេប្រើវាជាមួយ និង SATA Slot ។
IDE Hard Disk Drive IDE
SATA Hard Disk Drive ខ្សែ SATA
SSD
Hard Disk Drive
4.2.
External Hard Disk ជាឧបករណ៍ដែលស្ថិតនៅខាងក្រៅ System Unit គេប្រើវាសំរាប់ផ្ទុកទិន្នន័យដូច Hard Disk Drive ដែរ
។
4.3.
Floppy Disk Drive: គេប្រើវាសំរាប់ចំលង
ឯកសារចេញពីកុំព្យូទ័រ និងចំលងចូលទៅក្នុងកុំព្យទ័រ ។ Floppy Disk Drive មានបីប្រភេទគឺ :
4.3.1.
Floppy Disk Drive 8 inch ជាប្រភេទ Floppy Disk Drive ដែលត្រូវបានរចនា
និងបង្កើត
ឡើងដោយក្រុមហ៊ុន
IBM នៅចុងទស្សវត្សទី ៦០ និងត្រូវបានដាក់អោយប្រើប្រាស់នៅដើម
ទស្សវត្សទី ៧០
។ ដំបូងឡើយប្រើបានត្រឹមតែអានប៉ុណ្ណោះ បន្ទាប់មកទើបគេផលិតនូវទំរង់
មួយទៀត គឺអាចអានក៏បាន
និងចម្លងចូលក៏បាន ។ ចំពោះ Computer Desktop and Laptop ពំអាចប្រើប្រាស់ជាមួយនឹង
Floppy Disk Drive ប្រភេទនេះបានឡើយ ។
4.3.2.
ប្រភេទ Floppy Disk Drive
inch គឺជាទំហំទូទៅសំរាប់ប្រើប្រាស់ជាមួយ
PC ដែលត្រូវបានបង្កើតឡើងមុនឆ្នាំ ១៩៨៧ ដោយ បុព្វបុរសរបស់ 8
inch Floppy Disk Drive ។ Floppy Disk ប្រភេទនេះជាទូទៅមានសម្ថភាពអាចផ្ទុកទិន្នន័យបានពី
100KB ទៅ 1.2MB ហើយធំបំផុតគឺពី 360KB
to 1.2MB ។
4.3.3.
Floppy Disk Drive
inch មានពីប្រភេទគឺ
inch Floppy Disk Drive និង Zip
Disk Drive ។
-
inch Floppy Disk Drive ជាប្រភេទ
Floppy Disk Drive ប្រើជាមួយ Floppy Disk ធម្មតាដែលមានសមត្ថភាពផ្ទុកទិន្នន័យពី (400KB) ទៅ (1.4MB)
និងពី(720KB) ទៅ (1.44MB)ប៉ុន្ដែទំហំដែលគេប្រើសំរាប់ PC ទូទៅគឺ720KB (Double- density) ទៅ 1.44MB (High –density)។
-
Zip Disk Drive ជាប្រភេទ
inch Floppy Disk Drive ដែរ
ប៉ុន្ដែជាប្រភេទ Zip Drive វាត្រូវបានគេផលិតឡើងអំឡុងឆ្នាំ
១៩៩៤ ប្រើប្រាស់ជាមួយនិង Zip Disk ដែលមានសមត្ថភាពផ្ទុកទិន្នន័យពី
100MB, 250MB, 750MB ។
4.4.
USB Flash
គឺជាឧបករណ៍
Storage
device គេប្រើវាសំរាប់ផ្ទុកទិន្នន័យដូចទៅនិងHard Disk Drive
ដែរ Flash មានច្រើនប្រភេទ ។ ប៉ុន្ដែ Flash
ជាផ្នែក External Hardware ។
4.5.
CD/DVD ROM(Red and Write) ប្រើសំរាប់ទាញយកទិន្នន័យចេញពី CD ឬ DVD ដែលការទាញការទាញទិន្នន័យចេញនោះអាស្រ័យលើល្បឿន(Speed) របស់វារួមមាន(Single speed, Double Speed, and 4, 8, 12, 18,
24, 32,... និង 52 speed) ។
វាមានម៉ាកជាច្រើនដែលផលិតដោយក្រុមហ៊ុនផ្សេងៗពីគ្នាដូចជាម៉ាក Creative,
Panasonic, Samsung, Pen Q, IBM, Phillip, Sony, Teclast,... និងម៉ាក
LG ជាដើម ។
5.
System Unit or Block System គឺជាបង្គុំនៃ Hardware ជាច្រើនមានដូចជា Main-board, Hard Disk Drive, CD-ROM or DVD-ROM,
Floppy Disk Drive, Zip Drive, CPU, RAM, VGA Card, Power supply, Sound card, Modem Card, Network Card ដែលជាមជ្ឈមណ្ឌលសំរាប់ផ្ទុកនូវឯកសារទាំងឡាយដែល យើងបានបញ្ចូលទៅអោយវា ។
6.
Main-board or Motherboard គឺជាបន្ទះក្ដាអេឡិចត្រូនិចធំមួយនៅក្នុង
System
Unit សំរាប់អោយ Hardware
ទាំងឡាយដោតភ្ជាប់មកលើវា ដើម្បីអោយ Hardware ទាំងនោះអាចធ្វើការជាមួយគ្នាបាន
។
7.
Power Supply មានតួនាទីផ្គត់ផ្គង់ចរន្ដអគ្គីសនីសំរាប់ចែកចាយទៅគ្រប់
Hardware នៅក្នុងម៉ាស៊ីន Computer ។
8.
RAM (Random Access Memory)ជាអង្គចងចាំបណ្ដោះអាសន្ននៅពេលដែល
នៅពេលដែលម៉ាស៊ីនដំណើរការ នៅពេលដែលម៉ាស៊ីនត្រូវបានបិទរាល់ទិន្នន័យក្នុងអង្គចងចាំត្រូវបានបាត់បងទាំងអស់
។ RAM មានប្រភេទ SIMM និងDIMM
SIMM (Single in – line
Memory Module) ជាប្រភេទ RAM ស៊េរីចាស់
មានជើងចំនួន ចំនួន 30 pin, 1chip=1MB
និង 72 pin, 1chip មាន 4MB,
8, 16, 32MB ត្រូវបានគេប្រើប្រាស់តាំងពីដើមឆ្នាំ 1980 រហូតដល់ឆ្នាំ 1990 ។
DIMM (Doal in – line Memory Module) ជាប្រភេទ RAM
ដែលចេញបន្ទាប់ពី SIMM RAM មានសមត្ថភាពខ្ពស់
និងមានល្បឿនលឿនក្នុងការធ្វើការងារ ។ DIMM RAM ត្រូវបានគេ
បែងចែកជាពីរ គឺ SMRAM and DDRRAM ។
- SDRAM (Synchronous
Dynamic Random Access Memory) ជាប្រភេទ RAM ដែលមានជើងបីផ្នែក ផ្នែកទី១ មាន 10-pin ផ្នែកទី២
មាន 30-pin ផ្នែកទី៣ មាន 44-pin ។
- DDRRAM (Double Data
Rate Random Access Memory) ជាប្រភេទ RAM ដែលមានជើងចែកចេញជា
ពីរផ្នែក ហើយ RAM ប្រភេទនេះមានច្រើនបែបដូចជា DDR,
DDR2, DDR3 និង DDRAM ។ RAM ទាំងនេះមានជើងចែកចេញជាពីរផ្នែកដូចគ្នា ប៉ុន្ដែផ្នែកនីមួយៗ
មានប្រវែងខុសៗគ្នា គេប្រើវាអាស្រ័យលើ Motherboard ។
9.
UPS (Uninterruptable
Power Supply )
ជាឧបករណ៍សំរាប់បន្លឺសំលេងប្រកាសអាសអសន្នដល់អ្នកប្រើប្រាស់
ក្នុងករណីដែលគ្មានចរន្ដអគ្គិសនី ឬដាច់ចរន្ដអគ្គិសនី ។
10.
VGA (Video Graphic Adapter)
VGA Card គឺជា Card មួយបន្ទះដែលគេបង្កើតឡើងសម្រាប់បញ្ចូលរូបភាព
ពត៌មានផ្សេងៗ ឬសកម្មភាព ការងារដែលយើងកំពុងធ្វើ ទៅអោយ Screen ។ Display Adapter មានពីរបែបគឺ មួយCard
(Adapter) និងមួយទៀតជាលក្ខណៈ Build-In នៅលើ Motherboard
តែម្ដង ។
11. Sound Card
Sound
Card គឺជាឧបករណ៍មួយដែលមានតួនាទីបកប្រែទិន្នន័យពី CPU ចេញជាសំលេង
។ Sound Card ចែកចេញជាពីរប្រភេទដែរគឺ
-
Sound Card On Board(Build-In លើ Mainboard
)
-
Sound Card (Adapter)
Slot សំរាប់ដោត Sound Card មាន PCI និង ISA
12. Network Card
ជាប្រភេទកាតមួយបន្ទះ
ប្រើសំរាប់ភ្ជាបប្រព័ន្ធ Network គឺមានន័យថាភ្ជាប់ Computer
ពីពីរ គ្រឿងឡើងទៅ ដើម្បីធ្វើការទំនាក់ទំនងគ្នាទៅវិញទៅមក ឬ Computer
ច្រើនគ្រឿងប្រើប្រាស់ម៉ាស៊ីន Printer តែមួយ ឬ
Screen តែមួយគ្រឿងរួមគ្នា ។
Network Card មានបីប្រភេទគឺជា Expansion Card, Network on board (Build-In)
Network Card ទាំងពីរនេះត្រូវការភ្ជាប់ដោយប្រើខ្សែ ។ ចំពោះ
Network Card Wireless គេប្រើដោយមិនចាំបាច់ប្រើខ្សែឡើយ
គឺប្រើតាមប្រព័ន្ធរលកធាតុអាកាស ។
13. Modem (modulator-demodulator)
ឧបករណ៍សំរាប់ដំណើរការ ឬប្ដូរសញ្ញាពត៌មានពី Analog (ទិន្នន័យជាសញ្ញាដែលអាចប្រែប្រួលបាន)
(e.g: Speech is a form of analog data) ទៅជា Digital
(ជាទិន្នន័យដែលជា អក្សរ ឬរូបភាពពិតប្រាកដដែលយើងអាចមើលឃើញជាក់លាក់)
ហើយផ្សាយចេញពី Digital បកប្រែទៅជា Analog វិញ ។
port
ReplyDelete